ព្រឹកថ្ងៃចន្ទ ១២កើត ខែកត្ដិក ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅសាលាស្រុកអូររាំងឪ បានរៀបចំពិធីដេញថ្លៃគម្រោងអភិវឌ្ឍន៍ឃុំឆ្នាំ២០១៨ ចំនួន ៥ឃុំ មានឃុំចក ឃុំទួលសូភី ឃុំអំពិលតាពក ឃុំដំរិល និងឃុំគងជ័យ ក្រោមអធិបតីភាពលោក ងួន ប៊ុណ្ណាន អភិបាល នៃគណ:អភិបាលស្រុកអូររាំងឪ។