នៅរសៀលថ្ងៃសុក្រ ៥រោច ខែបុស្ស ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៩ ឯកឧត្តម ទៀ សីហា អភិបាល នៃគណៈអភិបាលខេត្តសៀមរាប បានអនុញ្ញាតឲ្យឯកឧត្ដម MITORI Naoki ប្រធានការិយាល័យកុងស៊ុលជប៉ុន ប្រចាំខេត្តសៀមរាប ជួបសម្ដែងការគួរសម និងពិភាក្សាការងារ និងមានការអញ្ជេីញចូលរួមពីលោកនាយករដ្ឋបាលខេត្ត លោកនាយកទីចាត់ការទំនាក់ទំនង និងសហប្រតិបត្តិការអន្តរជាតិ និងជំនួយការរបស់លោកប្រធានការិល័យកុងស៊ុល នៅបន្ទប់ប្រជុំលេខ ៣ សាលាខេត្តសៀមរាប។
ឯកឧត្ដម ទៀ សីហា បានជួបពិភាក្សាការងារជាមួយឯកឧត្ដម MITORI Naoki ប្រធានការិយាល័យកុងស៊ុលជប៉ុនប្រចាំខេត្តសៀមរាប
