ឯកឧត្ដម​ ទៀ​ សីហា​ បានជួបពិភាក្សាការងារជាមួយឯកឧត្ដម​ MITORI Naoki ប្រធាន​ការិយាល័យ​កុងស៊ុលជប៉ុន​ប្រចាំខេត្តសៀមរាប​


នៅរសៀល​ថ្ងៃសុក្រ​ ៥រោច​ ខែបុស្ស​ ឆ្នាំច​ សំរឹទ្ធិស័ក​ ព.ស​ ២៥៦២​ ត្រូវនឹងថ្ងៃទី​២៥​ ខែមករា​ ឆ្នាំ​២០១៩​ ឯកឧត្តម​ ទៀ​ សីហា​ អភិបាល​ នៃគណៈអភិបាលខេត្តសៀមរាប​ បានអនុញ្ញាតឲ្យឯកឧត្ដម​ MITORI​ Naoki​ ប្រធានការិ​យាល័យកុងស៊ុលជប៉ុន​ ប្រចាំខេត្តសៀមរាប​ ជួបសម្ដែងការគួរសម​ និងពិភាក្សាការងារ និងមានការអញ្ជេីញចូលរួមពីលោកនាយករដ្ឋបាលខេត្ត​ លោកនាយក​ទីចាត់ការ​ទំនាក់​ទំនង​ និងសហប្រតិបត្តិការអន្តរជាតិ​ និងជំនួយការរបស់លោកប្រធានការិល័យកុងស៊ុល នៅបន្ទប់ប្រជុំលេខ​ ៣​ សាលា​ខេត្ត​សៀមរាប​។