អាជ្ញាធរសង្កាត់ជ្រោយចង្វារ ដឹកនាំដោយ លោក ម៉ៅ ប៊ុនថា ចៅសង្កាត់ជ្រោយចង្វារ បានរៀបចំក្រុមការងារចុះស្រង់ស្ថិតិ ជនបរទេសដែលស្នាក់នៅតាមខុនដូ ផ្ទះសំណាក់ សណ្ឋាគារ និងបន្ទប់ជួល នៅក្នុងមូលដ្ឋានសង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។
លទ្ធផលបឋម ក្រុមការងារបានស្រង់ស្ថិតិបានចំនួន ០៣ទីតាំង មានដូចជា សណ្ឋាគារ ណាហ្សាតូ, ផ្ទះសំណាក់មយូរ៉ា, ខុនដូយេលូ និងបានចែកសេចក្តីជូនដំណឹងស្តីពីការចុះស្រង់ស្ថិតិជនបរទេសក្នុងមូលដ្ឋានខណ្ឌជ្រោយចង្វារ បានចំនួន ០៤ទីតាំង កាលពីថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០១៩។