ព្រឹកថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៩ លោក ចេង មុនីរ៉ា អភិបាល នៃគណៈអភិបាលខណ្ឌច្បារអំពៅ បានអញ្ជើញជាអធិបតីក្នុងកម្មវិធីវេទិកាសាធារណៈជាមួយបងប្អូនប្រជាពលរដ្ឋ ស្ថិតក្នុងភូមិចំពុះក្អែក១ សង្កាត់ព្រែកថ្មី ដោយបានដឹកនាំមន្ត្រីជំនាញក្រោមឱវាទ ស្តាប់ និងស្រាយបំភ្លឺ ដោះស្រាយ ពីសំណេី សំនួរ សំណូមពរ កង្វល់នានា របស់បងប្អូនប្រជាពលរដ្ឋ និងបានធ្វើការផ្សព្វផ្សាយពីការបំរើសេវាតាមយន្តការការិយាល័យច្រកចេញ-ចូលតែមួយ របស់រដ្ឋបាលខណ្ឌ សេវាវិស័យពន្ធដារ (ពន្ធអចលនទ្រព្យ) និងការចុះបញ្ជីដីជាលក្ខណៈប្រព័ន្ធ ក្នុងឱកាសនោះផងដែរ ។
អភិបាលខណ្ឌច្បារអំពៅ បានអញ្ជើញជាអធិបតីក្នុងកម្មវិធីវេទិកាសាធារណៈជាមួយបងប្អូនប្រជាពលរដ្ឋ ក្នុងភូមិចំពុះក្អែក១ សង្កាត់ព្រែកថ្មី
