អភិបាលខណ្ឌ​ច្បារអំពៅ​ បានអញ្ជើញជាអធិបតីក្នុងកម្មវិធីវេទិកាសាធារណៈ​ជាមួយបងប្អូនប្រជាពលរដ្ឋ ក្នុងភូមិចំពុះក្អែក១ សង្កាត់ព្រែកថ្មី


ព្រឹកថ្ងៃទី០៦​ ខែកញ្ញា​ ឆ្នាំ​២០១៩​ លោក​ ចេង​ មុនីរ៉ា​ អភិបាល នៃគណៈអភិបាលខណ្ឌ​ច្បារអំពៅ​ បានអញ្ជើញជាអធិបតីក្នុងកម្មវិធីវេទិកាសាធារណៈ​ជាមួយបងប្អូនប្រជាពលរដ្ឋ ស្ថិតក្នុងភូមិចំពុះក្អែក១ សង្កាត់ព្រែកថ្មី ដោយបានដឹកនាំមន្ត្រីជំនាញក្រោមឱវាទ ស្តាប់​ និងស្រាយបំភ្លឺ ដោះស្រាយ ពីសំណេី​ សំនួរ សំណូមពរ កង្វល់នានា របស់បងប្អូនប្រជាពលរដ្ឋ​ និងបានធ្វើការផ្សព្វផ្សាយពីការបំរើសេវាតាមយន្តការការិយាល័យច្រកចេញ-ចូលតែមួយ របស់រដ្ឋបាលខណ្ឌ សេវាវិស័យពន្ធដារ​ (ពន្ធអចលនទ្រព្យ) និងការចុះបញ្ជីដីជាលក្ខណៈប្រព័ន្ធ ក្នុងឱកាសនោះផងដែរ ។