ខេត្តស្ទឹងត្រែង៖ នៅព្រឹកថ្ងៃសៅរ៍ ៩កើត ខែភទ្របទ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី៧ ខែកញ្ញា ឆ្នាំ ២០១៩ ឯកឧត្តម ឡូយ សុផាត អ្នកដំណាងរាស្រ្តមណ្ឌលស្ទឹងត្រែង និងឯកឧត្តម ម៉ុម សារឿន អភិបាលនៃគណៈអភិបាលខេត្តស្ទឹងត្រែង និងលោកជំទាវ ព្រមទាំងមន្រី្តរាជការគ្រប់លំដាប់ថ្នាក់ បានចុះសួរសុខទុក្ខប្រជាពលរដ្ឋរងគ្រោះដោយសារទឹកជំនន់ ដែលបានជម្លៀសមកកាន់ទីទួលសុវត្ថិភាព និងបានយកអំណោយចែកជូនដល់ប្រជាពលរដ្ឋចំនួន ៤ភូមិ ស្មេីនឹង ៤០០គ្រួសារ ស្ថិតនៅឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ៕
ឯកឧត្តម ឡូយ សុផាត និងឯកឧត្តម ម៉ុម សារឿន បានចុះសួរសុខទុក្ខប្រជាពលរដ្ឋរងគ្រោះដោយសារទឹកជំនន់ ដែលបានជម្លៀសមកកាន់ទីទួលសុវត្ថិភាព
