អភិបាលរាជធានីភ្នំពេញ រៀបចំពិធីក្រុងពាលី បញ្ចុះបឋមសីលាសាងសង់អគារមណ្ឌលសុខភាព កម្ពស់ ៤ជាន់


នាព្រឹកថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០១៧នេះ ឯកឧត្តមអភិបាល និងលោកជំទាវ បានដឹកនាំមន្ត្រីរាជការ លោកគ្រូ-អ្នកគ្រូពេទ្យ ប្រជាពលរដ្ឋ រៀបចំពិធីក្រុងពាលី បញ្ចុះបឋមសីលាសាងសង់អគារមណ្ឌលសុខភាព កម្ពស់ ៤ជាន់ ក្នុងមណ្ឌលសុខភាពចាក់អង្រែ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
ការសាងសង់អគារពេទ្យថ្មីនេះ គឺជាការពង្រីក និងពង្រឹងការផ្តល់សេវាតម្រូវការលើផ្នែកសុខាភិបាលជូនប្រជាពលរដ្ឋកាន់តែច្រើនថែមទៀត៕