ព្រឹកថ្ងៃទី០៥ ខែកុម្ភះ ឆ្នាំ២០១៧ យោងតាមអនុសាសន៍ដឹកនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី-ហ៊ុន សែន ក្រោមការចង្អុរបង្ហាញរបស់ ឯកឧត្តម កិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង សមាជិកគណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា និងជាអនុប្រធានថ្នាក់ជាតិចុះជួយខេត្តកណ្តាល ឯកឧត្តម បណ្ឌិត ម៉ៅ ភិរុណ អភិបាលនៃគណៈអភិបាលខេត្តកណ្តាល និងជាប្រធានគណៈពង្រឹងមូលដ្ឋានក្រុងតាខ្មៅ ឯកឧត្តម ឌៀង សារុន សមាជិកគណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា និងជាអនុប្រធានទី១គណៈពង្រឹងក្រុងតាខ្មៅ និងក្រុមការងារ បានអញ្ជើញប្រគល់ផ្ទះជូនអ៊ុំស្រី អ៊ុក គង់ អាយុ ៦៩ឆ្នាំរស់នៅម្នាក់ឯង នៅភូមិតាក្តុល សង្កាត់តាក្តុល ក្រុងតាខ្មៅ ខេត្តកណ្តាល ។ ផ្ទះជញ្ជាំងថ្ម ក្រាលឥដ្ឋកន្សែង ប្រក់សង្កសីទំហំ 5m x 7m ចំណាយថវិកាសាងសង់អស់ 6,800$ ជូនចាស់ៗនិងក្មេងៗអស់ចំនួន 1,350,000៛ (ជូនអ៊ុំស្រីម្ចាស់ផ្ទះថវិកា 100,000៛ អង្ករ ៥០គីឡូ សាប៊ូ១កញ្ចប់ ប៊ីចេង១កញ្ចប់ និងទឹកស៊ីអ៊ីវ១យួរ) និងជួយថវិកាចំនួន 300$ ដល់អ៊ុំប្រុសម្នាក់ដែលមានជម្ងឺត្រូវវះកាត់ដកដែកពីជើង។