ព្រឹកថ្ងៃទី១២ ខែកុម្ភះ ឆ្នាំ២០១៧ លោកជំទាវ កែវ ម៉ាលី សមាជិកាព្រឹទ្ធសភា បានចុះជួបសំណេះសំណាល និងសួរសុខទុក្ខ ព្រមទាំងនាំយកអំណោយមួយចំនួនរួមមានត្រីខកំប៉ុង មី អង្ករ សារុង ក្រម៉ា ទឹកត្រី និងថវិកាមួយចំនួន ទៅប្រគល់ជូនដល់បងប្អូនប្រជាពលរដ្ឋចំនួន១០គ្រួសារ ដែលមានជីវភាពទីទាល់ក្រ នៅភូមិដូង ភូមិតាត្រាវ ភូមិបឹងសំរិទ្ធ ភូមិបល្ល័ង្គ ភូមិតាគោក និងភូមិតាដុក ឃុំបល្ល័ង្គ ស្រុកបារាយរណ៍ ខេត្តកំពង់ធំ៕
លោកជំទាវ កែវ ម៉ាលី ចុះជួបសំណេះសំណាល និង សួរសុខទុក្ខបងប្អូនប្រជាពលរដ្ឋ តាមខ្នងផ្ទះ
