(ភ្នំពេញ)៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ១៥រោច ខែពិសាខ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២០លោក ថេង សុថុល អភិបាល នៃគណៈអភិបាលខណ្ឌចំការមន បានអញ្ជើញអមដំណើរឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ ដែលអញ្ជើញចុះត្រួតពិនិត្យការជីកដាក់ប្រព័ន្ធលូថ្មី និងហេដ្ឋារចនាសម្ព័ន្ធផ្សេងៗនៅជុំវិញទីស្នាក់ការគណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា(គ៨៥) ដែលស្ថិតនៅតាមបណ្ដោយមហាវិថីព្រះនរោត្តម សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន។
អភិបាលរាជធានីភ្នំពេញ ចុះត្រួតពិនិត្យការជីកដាក់ប្រព័ន្ធលូថ្មី និងហេដ្ឋារចនាសម្ព័ន្ធផ្សេងៗនៅជុំវិញទីស្នាក់ការគណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា(គ៨៥)
