អភិបាលរាជធានីភ្នំពេញ ចុះត្រួតពិនិត្យការជីកដាក់ប្រព័ន្ធលូថ្មី​ និងហេដ្ឋារចនាសម្ព័ន្ធផ្សេងៗនៅជុំវិញទីស្នាក់ការគណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា​(គ៨៥)


(ភ្នំពេញ)៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ១៥រោច​ ខែពិសាខ​ ឆ្នាំជូត​ ទោស័ក​ ព.ស.២៥៦៤​ ត្រូវនឹងថ្ងៃទី២១ ខែឧសភា​ ឆ្នាំ២០២០លោក​ ថេង​ សុថុល​ អភិបាល​ នៃគណៈអភិបាលខណ្ឌចំការមន​ បានអញ្ជើញអមដំណើរឯកឧត្តម​ ឃួង​ ស្រេង​ អភិបាល​ នៃគណៈអភិបាលរាជធានីភ្នំពេញ​ ដែលអញ្ជើញចុះត្រួតពិនិត្យការជីកដាក់ប្រព័ន្ធលូថ្មី​ និងហេដ្ឋារចនាសម្ព័ន្ធផ្សេងៗនៅជុំវិញទីស្នាក់ការគណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា​(គ៨៥) ដែលស្ថិតនៅតាមបណ្ដោយមហាវិថីព្រះនរោត្តម​ សង្កាត់ទន្លេបាសាក់​ ខណ្ឌចំការមន​។