អនុសាខាកាកបាទក្រហមកម្ពុជា ខណ្ឌប្ញស្សីកែវ ចុះសួរសុខទុក្ខ និងចែកអំណោយដល់ប្រជាពលរដ្ឋងាយរងគ្រោះ ចំនួន០៧គ្រួសារ


(ភ្នំពេញ)៖ ថ្ងៃពុធ ១៤រោច ខែពិសាខ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២០ វេលាម៉ោង ១៤,៣០នាទី ក្រុមការងារអនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌ      ប្ញស្សីកែវ ដឹកនាំដោយលោកជំទាវ អាន ផល្លា  និង លោកស្រី សួស សូលីដា ជាអនុប្រធានកិត្តិយសអនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌប្ញស្សីកែវ រួមដំណើរដោយក្រុមការងារអនុសាខាខណ្ឌ និងសង្កាត់ច្រាំងចំរេះទី២ បានចុះសួរសុខទុក្ខ និងចែកអំណោយដល់ប្រជាពលរដ្ឋងាយរងគ្រោះ ក្នុងនោះរួមមាន ៖ ប្រជាពលរដ្ឋមានជីវភាពខ្វះខាត មានជម្ងឺ និងជនពិការ ចំនួន០៧គ្រួសារ រស់នៅសង្កាត់ច្រាំងចំរេះទី២ ខណ្ឌប្ញស្សីកែវ រាជធានីភ្នំពេញ។

ឆ្លៀតក្នុងឱកាសនេះ ក្រុមការងារអនុសាខាខណ្ឌ បាននាំយកអំណោយរបស់អនុសាខាខណ្ឌ មកឧបត្ថម្ភដល់គ្រួសារទាំង ០៧ ដោយក្នុងមួយគ្រួសារៗ ទទួលបាន ៖ អង្ករ ២០ គ.ក ឃីត (គ្រឿងឧបភោគ-បរិភោគ) ០២ កញ្ចប់ និងថវិកា ៣០,០០០ រៀល។ សរុបការចំណាយរួមមាន ៖ អង្ករ ១៤០ គ.ក ឃីត ១៤ កញ្ចប់  និង ថវិកា ២១០,០០០ រៀល៕

លោកជំទាវ  បានជួបសំណេះសំណាលជាមួយប្រជាការពារខណ្ឌ សង្កាត់ មេភូមិ នារី សង្កាត់ ចាស់ជរា ជិតខាង និងបានឧបត្ថម្ភ ថវិកាសរុប ចំនួន ២៩០.០០០ រៀល ជាថវិកាក្រោមការចាត់ចែងរបស់ឯកឧត្តម ជា ពិសី អភិបាលខណ្ឌឫស្សីកែវ និងជាប្រធានបក្សខណ្ឌឫស្សីកែវ ។