អភិបាលខណ្ឌច្បារអំពៅ ចុះសួរសុខទុក្ខ លោកយាយ ដែលមានអាយុ៩៦ឆ្នាំ


(ភ្នំពេញ)៖ ព្រឹកថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២០ វេលាម៉ោង ៨.០០ នាទីព្រឹក លោក ចេង មុនីរ៉ា អភិបាលនៃគណៈអភិបាលខណ្ឌច្បារអំពៅ និងជាប្រធានកិត្តិយសអនុសាខាកាកបាទក្រហមខណ្ឌច្បារអំពៅ និងលោកស្រី ហេង សុវត្ថា ប្រធានអនុសាខាកាកបាទក្រហមខណ្ឌច្បារអំពៅ បានចុះសួរសុខទុក្ខ លោកយាយ គឹម លី អាយុ ៩៦ ឆ្នាំ នៅសំណង់ផ្សារបឹងព្រលិត ភូមិអូរអណ្តូង១ និងបាននាំយកនូវអំណោយ រួមមាន រទេះរុញ សម្រាប់ជនពិការ ០១ គ្រឿង អង្ករ១ បាវ ៣០ គ.ក មី ២ កេស ទឹកត្រី ១ យួ ទឹកក្រូច ១ កេស ត្រីខ ៦ កំប៉ុង និងថវិកា ៥០ម៉ឺនរៀល។