ឯកឧត្តម សុខ សូកាន អនុប្រធានគណៈកម្មការសាធារណការ ដឹកជញ្ជូន ទូរគមនាគមន៍ ប្រៃសណីយ៍ ឧស្សាហកម្ម រ៉ែ ថាមពល ពាណិជ្ជកម្ម រៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នៃរដ្ឋសភា បានដឹកនាំកិច្ចប្រជុំតាមប្រព័ន្ធវីដេអូ Conference ស្តីពីតួនាទីសភា ទាក់ទងឥទ្ធិពលមេរោគកូវីដ១៩ លើការអនុវត្តន៍គោលដៅអភិវឌ្ឍដោយចីរភាពក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិក នារសៀលថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២០ នៅវិមានរដ្ឋសភា។
កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពី លោកជំទាវ បាន ស្រីមុំ អនុប្រធានគណៈកម្មការអប់រំ យុវជន កីឡា ធម្មការ កិច្ចការសាសនា វប្បធម៌ និងទេសចរណ៍ នៃរដ្ឋសភា ឯកឧត្តម យ៉ង់ សែម ប្រធានគណៈកម្មការសិទ្ធិមនុស្ស ទទួលពាក្យបណ្តឹង និងអង្កេត នៃព្រឹទ្ធសភា និង ឯកឧត្តម ខៀវ មុត អនុប្រធានគណៈកម្មការសិទ្ធិមនុស្ស ទទួលពាក្យបណ្តឹង និងអង្កេត នៃព្រឹទ្ធសភា ព្រមទាំងមន្រ្តីជំនាញនៃអគ្គលេខាធិការដ្ឋានសភាផងដែរ។
កិច្ចប្រជុំតាមប្រព័ន្ធវីដេអូ Conference ស្តីពីតួនាទីសភា ទាក់ទងឥទ្ធិពលមេរោគកូវីដ១៩ លើការអនុវត្តន៍គោលដៅអភិវឌ្ឍដោយចីរភាពក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិក
