ក្រសួងសុខាភិបាល នាព្រឹកថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២១នេះ បានចេញសេចក្តីជូនព័ត៌មានថា មិនមានអ្នកជាសះស្បើយវីរុសកូវីដ-១៩នោះទេ ខណៈដែរមានករណីវិជ្ជមានថ្មីម្នាក់។
តាមក្រសួងសុខាភិបាល បានបញ្ជាក់ថា ករណីវិជ្ជមានថ្មីម្នាក់ នៅថ្ងៃនេះ គឺជាពលករខ្មែរមកពីរប្រទេសថៃ។
គួរបញ្ជាក់ផងដែរថា រហូតមកដល់ពេលនេះ ក្រសួងសុខាភិបាល បានរកឃើញអ្នកឆ្លងវីរុសកូវីដ១៩សរុប ៤៦៦ករណី ក្នុងនោះអ្នកជំងឺ៤៤៣នាក់ បានជាសះស្បើយ។
គិតត្រឹមព្រឹកនេះផងដែរ ក្រសួសុខាភិបាល បានរកឃើញអ្នកឆ្លងវីរុសកូវីដ-១៩ ជាពលករខ្មែរ ដែលមកពីប្រទេសថៃ សរុបចំនួន៨៧នាក់ផងដែរ ដោយក្នុងនោះមាន ៧២នាក់ បានជាសះស្បើយ៕

