នៅថ្ងៃទី៣១ ខែមករា ២០២១នេះ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានបង្ហោះសារតាមបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុក ដោយអំពាវនាវដល់ប្រជាពលរដ្ឋកម្ពុជា កុំមានការធ្វេសប្រហែសនឹងជំងឺកូវីដ-១៩ ហើយត្រូវបន្តការពារខ្លួនពីការចម្លងមេរោគដ៏កាចសាហាវនេះ បើទោះបីជាកម្ពុជា នឹងទទួលបានវ៉ាក់សាំង ក្នុងពេលឆាប់ៗខាងមុខនេះក្តី។
ជាមួយគ្នានោះ សម្តេចពិជ័យសេនា ក៏បាទទូចឲ្យប្រជាពលរដ្ឋ បន្តអនុវត្តឱ្យបានខ្ជាប់ខ្ជួន នូវរាល់ការ ណែនាំរបស់ក្រសួងសុខាភិបាលផងដែរ។
គួរបញ្ជាក់ផងដែរថា រហូតមកដល់ពេលនេះ ក្រសួងសុខាភិបាល បានរកឃើញអ្នកឆ្លងវីរុសកូវីដ១៩សរុប ៤៦៥ករណី ក្នុងនោះអ្នកជំងឺ៤៤៣នាក់ បានជាសះស្បើយ។
គិតត្រឹមព្រឹកនេះផងដែរ ក្រសួសុខាភិបាល បានរកឃើញអ្នកឆ្លងវីរុសកូវីដ-១៩ ជាពលករខ្មែរ ដែលមកពីប្រទេសថៃ សរុបចំនួន៨៦នាក់ផងដែរ ដោយក្នុងនោះមាន ៧២នាក់ បានជាសះស្បើយ៕
