សម្តេចតេជោនាយករដ្ឋមន្រ្តី ហ៊ុន សែន តាមហ្វេសប៊ុក ថ្ងៃទី១ ខែមីនានេះ គឺនៅក្រោយព្រឹត្តិការណ៍សប្តាហ៍កន្លងទៅ ដែលសម្តេចបានមានប្រសាសន៍ដុះក្អែលមន្ត្រីក្រោមបង្គាប់ ក្នុងពិធីបិទសន្និបាតក្រសួងមហាផ្ទៃកន្លងមកនេះ បានអំពាវនាវមន្ត្រីក្រោមបង្កាប់ចូលរួមដោះស្រាយ និងស្វែងរកអំពើយុត្តិធម៌ជួនប្រជាជន និងព្រមានមន្ត្រីបញ្ឈប់អំពើអាក្រក់ និងឈប់ចូលរួម ក៏ដូចជាការពារជនខិលខូច ។
នៅថ្ងៃនេះ សម្តេចបានជំរុញប្រជាពលរដ្ឋដែលមានការក្តៅក្រហាយនឹងអំពើអយុត្តិធម៌ណាមួយ អាចផ្ញើជាសារ និងលិខិតផ្សេងៗ រួមជាមួយឯកសារ ផ្ញើចូលមកក្នុងគេហទំព័ររបស់សម្តេច ។ ទាំងសំណូមពរ របាយការណ៍ និងពាក្យបណ្តឹងនានា ត្រូវតែមានមូលដ្ឋានច្បាប់ពិតប្រាកដ រួមជាមួយភ័ស្តុតាង និងសាក្សីច្បាស់លាស់ ។ ដំណោះស្រាយ នឹងធ្វើជូនប្រជាពលរដ្ឋ សម្រាប់រឿងអយុត្តិធម៌ពិតប្រាកដត្រឹមត្រូវ ។
សម្តេចបានបង្ហាញឱ្យប្រជាពលរដ្ឋជឿជាក់នូវស្នាដៃដឹកនាំ និងកសាងកម្ពុជាពីក្រោមសូន្យ រហូតដល់មានការរីកចម្រើនមកទល់សព្វថ្ងៃនេះ មិនដូចមេដឹកនាំបក្សនយោបាយមួយចំនួនដែលគ្មានសមត្ថភាព ហើយមានឈ្មោះអាស្រូវធ្វើគំរូអាក្រក់ដល់សង្គម និងអ្នកគាំទ្រនោះឡើយ ។