ព្រឹកថ្ងៃទី២១ ខែមីនា ឆ្នាំ ២០១៦ លោក ម៉ននី បណ្ឌិត អភិបាលស្រុកសីុធរកណ្តាលរួមជាមួយ ក្រុមការងាររបស់ ការិយាល័យ ស្រុកប្រតិបត្តិ ស៊ីធរកណ្ដាល ដើម្បីធ្វើការផ្តល់វ៉ាក់សាំងការពាររលាកខួរក្បាល ដល់កុមារអាយុចាប់៩ខែ ដល់ ក្រោម១៥ឆ្នាំ នៅសាលាបឋមសិក្សាព្រៃឈៀង ឃុំឬស្សីសាញ់ ស្រុកស៊ីធរកណ្ដាល ខេត្តព្រៃវែង ជាមួយសិស្សានុសិស្ស ៥១០នាក់ ស្រី ២៥៨នាក់ និងបងប្អូនប្រជាពលរដ្ឋដែលជាអាណាព្យាបាល 71នាក់។
ក្នុងឱកាសនេះ លោក ម៉ននី បណ្ឌិត រួមជាមួយក្រុមការងារបានធ្វើការផ្សព្វផ្សាយពីគោលការណ៍ផ្តល់វ៉ាក់សាំង អត្ថប្រយោជន៍ និង បានឆ្លើយតបនិងពាក្យចចាមអារាមមួយចំនួនរបស់ជនអគតិ មិនគិតពីសុខភាពរបស់កុមារខ្មែរយើង។ ជំនួសមុខឱ្យប្រជាពលរដ្ឋទូទាំងស្រុក ក្នុងនាមរដ្ឋបាលស្រុកស៊ីធរកណ្ដាល សូមគោរពថ្លែងអំណរគុណ ចំពោះប្រមុខរាជារដ្ឋាភិបាល តាមរយៈក្រសួងសុខាភិបាល ដែលបានផ្តល់នូវកម្មវិធីយុទ្ធនាការដ៏មានសារៈសំខាន់ ចំពោះកុមារយើង អាចជួយពួកគេឱ្យរួចផុតពីជម្ងឺទាំងអស់គ្នា។
អភិបាលស្រុកស៊ីធរកណ្តាល ចុះធ្វើការផ្តល់វ៉ាក់សាំងការពាររលាកខួរក្បាល ដល់កុមារ
