ថ្ងៃទី២៣ ខែមីនា ឆ្នាំ២០១៦ លោក ជា សុមេធី អភិបាល នៃគណៈអភិបាលខេត្តព្រៃវែង និងមន្ទីរជំនាញ បានអញ្ជើញចុះដោះស្រាយ និងលុបចោលនូវអាជីវកម្មកំពង់ចម្លងព្រែកច្រេស ដែលជាសំណូមពររបស់ប្រជាពលរដ្ឋ នៅភូមិកំពង់ឬស្សី ឃំុកំពង់ឬស្សី ស្រុកពោធិរៀង ដេីម្បីបព្ចាប់ជំលោះរវាងម្ចាស់ដរនិងប្រជាពលរដ្ឋ។ បន្ទាប់មក លោក ជា សុមេធី បានឆ្លៀតពេលចុះសំណេះសំណាល និងសាកសួរសុខទុក្ខ ដល់គ្រួសារដែលមានជីវភាពលំបាកខ្លាំងចំនួន៥គ្រួសារ និងបានឧបត្ថម្ភ អង្ករ មី ទឹកត្រី និង ថវិការមួយចំនួន។