ថ្ងៃទី២៣ ខែមីនា ឆ្នាំ២០១៦ លោក ជា សុមេធី អភិបាល នៃគណៈអភិបាលខេត្តព្រៃវែង និងមន្ទីរជំនាញ បានអញ្ជើញចុះដោះស្រាយ និងលុបចោលនូវអាជីវកម្មកំពង់ចម្លងព្រែកច្រេស ដែលជាសំណូមពររបស់ប្រជាពលរដ្ឋ នៅភូមិកំពង់ឬស្សី ឃំុកំពង់ឬស្សី ស្រុកពោធិរៀង ដេីម្បីបព្ចាប់ជំលោះរវាងម្ចាស់ដរនិងប្រជាពលរដ្ឋ។ បន្ទាប់មក លោក ជា សុមេធី បានឆ្លៀតពេលចុះសំណេះសំណាល និងសាកសួរសុខទុក្ខ ដល់គ្រួសារដែលមានជីវភាពលំបាកខ្លាំងចំនួន៥គ្រួសារ និងបានឧបត្ថម្ភ អង្ករ មី ទឹកត្រី និង ថវិការមួយចំនួន។
លោក ជា សុមេធី ឯកភាព តាមសំណូមពរប្រជាពលរដ្ឋ លុបចោលអាជីវកម្មកំពង់ចម្លងព្រែកច្រេស
