នៅព្រឹកថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៤ ឯកឧត្ដម គង់ ភោគ រដ្ឋលេខាធិការ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងជាឧត្ដមមន្ត្រីអាស៊ានរបស់កម្ពុជា បានទទួលជួបឯកឧត្ដម FUNAKOSHI Takehiro អនុរដ្ឋមន្ត្រីការបរទេសជប៉ុន នៅទីស្ដីការក្រសួង។
កិច្ចប្រជុំបានពិភាក្សាពីវិស័យសហប្រតិបត្តិការដែលមានសក្ដានុពល ក្រោមទំនាក់ទំនងដៃគូសន្ទនាអាស៊ាន-ជប៉ុន។
ភាគីទាំងពីរ ក៏បានផ្លាស់ប្ដូរទស្សនៈគ្នាលើបញ្ហាតំបន់ និងអន្តរជាតិ ដែលជាប្រយោជន៍ និងកង្វល់រួមផងដែរ។
.j.jpg)