ឯកឧត្តម ឌិត ទីណា ចុះពិនិត្យស្ថានភាពច្រកទ្វារអន្តរជាតិព្រំដែនប៉ោយប៉ែត


នារសៀលថ្ងៃអាទិត្យ ទី២៧ កក្កដា ឆ្នាំ២០២៥ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ បានអញ្ជើញចុះពិនិត្យស្ថានភាព និងសួរសុខទុក្ខមន្ត្រីប្រចាំការ និងពុកម៉ែបងប្អូនប្រជាពលរដ្ឋដែលកំពុងបន្តវិលត្រឡប់មកមាតុភូមិកម្ពុជាវិញ នៅច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត។

ឯកឧត្តមរដ្ឋមន្ត្រី ទទួលស្វាគមន៍ពលករបន្តចាកចេញពីប្រទេសថៃមកកម្ពុជាវិញ ហើយថ្លែងអំណរគុណចំពោះអាជ្ញាធរខេត្ត និងមន្ត្រីប្រចាំការនៅច្រកព្រំដែន ចំពោះកិច្ចខិតខំប្រឹងប្រែងរៀបចំការដឹកជញ្ជូនទៅស្រុកកំណើត ការជួយស្វែងរកការងារ និងការផ្តល់សេវាសុខភាពដើម្បីសម្របសម្រួលឱ្យប្រជាពលរដ្ឋវិលត្រលប់ដោយរលូន៕