ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានបញ្ជាក់ឱ្យដឹងថា ដំណើរបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅកម្ពុជារបស់ឯកឧត្តម ហ្វឺឌីណាន់ រ៉ូម៉ូលដេស ម៉ាកូស ជូញៀ ប្រធានាធិបតីនៃសាធារណរដ្ឋហ្វីលីពីន អមដោយ លោកជំទាវទី១ លូអ៉ឺស អារ៉ាណេតា-ម៉ាកូស មកកាន់កម្ពុជានាពេលនេះ គឺជាព្រឹត្តិការណ៍ដ៏សំខាន់នៃទំនាក់ទំនងមិត្តភាពយូរអង្វែងរវាងប្រជាជាតិទាំងពីរ និងជាការបញ្ជាក់ឡើងវិញនូវការប្តេជ្ញារួមក្នុងការធ្វើឱ្យទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការ រវាងប្រទេសទាំងពីរកាន់តែស៊ីជម្រៅថែមទៀត។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស ដែលបណ្តាញព័ត៌មានទទួលបាននៅរសៀលថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២៥នេះ៕
ខាងក្រោមនេះជាសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស៖