នៅព្រឹកថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ ឯកឧត្តមសន្តិបណ្ឌិត គៀត ច័ន្ទថារិទ្ធ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានគណៈបញ្ជាការដឹកនាំរួម បានអញ្ជើញដឹកនាំកិច្ចប្រជុំ ត្រួតពិនិត្យវឌ្ឍនភាព នៃការអនុវត្តផែនការ ០០៣ផក របស់ក្រសួងមហាផ្ទៃ ស្ដីពីការចុះត្រួតពិនិត្យវត្តមានស្នាក់នៅជនបរទេសក្នុងព្រះរាជាណាចក្រកម្ពុជា ប្រចាំត្រីមាសទី១ ឆ្នាំ២០២៥។
កិច្ចប្រជុំនេះដែរ ក៏មានការអញ្ជើញចូលរួមពីអនុរដ្ឋលេខាធិការ អគ្គនាយក អគ្គនាយករង ប្រធាននាយកដ្ឋាន អនុប្រធាននាយកដ្ឋាន លោក លោកស្រី ថ្នាក់ដឹកនាំ និងមន្រ្តីជំនាញ នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ជាច្រើនរូបទៀតផងដែរ៕

