សម្តេចភក្តី សាយ ឈុំ និងលោកជំទាវ អញ្ជើញចូលរួមរំលែកមរណទុក្ខ ជាមួយក្រុមគ្រួសារសព មហាមេត្តាវិសុទ្ធិវង្សសិរីវឌ្ឍនា អគ្គព្រឹទ្ធមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ ឈរ គឹមហុង


ព្រឹកថ្ងៃ អង្គារ ៦រោច ខែ កត្តិក ឆ្នាំម្សាញ់ សប្តស័ក ព.ស. ២៥៦៩ ត្រូវនឹងថ្ងៃទី ១១ ខែវិច្ឆិកា ឆ្នាំ២០២៥ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវ បានអញ្ជើញចូលរួមរំលែកទុក្ខ ជាមួយក្រុមគ្រួសារនៃសព មហាមេត្តាវិសុទ្ធិវង្សសិរីវឌ្ឍនា អគ្គព្រឹទ្ធមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ ឈរ គឹមហុង ត្រូវជាម្តាយបង្កើតរបស់លោកជំទាវ ឈរ ណារី ត្រាំអុីវតិក ដែលបានទទួលមរណភាព កាលពីថ្ងៃអាទិត្យ ៤រោច ខែកត្តិក ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២៥ វេលាម៉ោង ០៤:៣៤នាទីល្ងាច ក្នុងជន្មាយុ ៩២ ឆ្នាំ ដោយជរាពាធ ។
កម្មវិធីបុណ្យនេះ កំពុងប្រារព្ធធ្វើតាមប្រពៃណីសាសនា នៅគេហដ្ឋានលេខ ៣៦ ផ្លូវ ២៨៥ សង្កាត់បឹងកក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ ៕