នៅរសៀលថ្ងៃទី១៩ ខែវិច្ឆកាឆ្នាំ២០២៥នេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានអញ្ជើញជួបពិភាក្សាទ្វេភាគីជាមួយ លោកជំទាវ Eleonore Caroit រដ្ឋមន្ត្រីប្រតិភូអមរដ្ឋមន្ត្រីអឺរ៉ុប និងការបរទេស ទទួលបន្ទុកកិច្ចការហ្រ្វង់កូហ្វូនី ភាពជាដៃគូអន្តរជាតិ និងពលរដ្ឋបារាំងនៅបរទេស នៅទីក្រុងគីហ្គាលី ប្រទេសររ៉ាន់ដា។
ក្នុងឱកាសនោះ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី បានជម្រាបជូន លោកជំទាវរដ្ឋមន្រ្តីប្រតិភូ អំពីការត្រៀមរៀបចំកិច្ចប្រជុំកំពូលហ្រ្វង់កូហ្វូនីលើកទី២០ នៅឆ្នាំ២០២៦ ដែលគ្រោងនឹងប្រារព្វធ្វើនៅខេត្តសៀមរាប ព្រះរាជាណាចក្រកម្ពុជា។ លោកជំទាវរដ្ឋមន្រ្តីប្រតិភូ បានបញ្ជាក់ពីបំណងទៅបំពេញទស្សនកិច្ចនៅកម្ពុជា នាពេលខាងមុខនេះ ដើម្បីចូលរួមចំណែកក្នុងការរៀបចំកិច្ចប្រជុំកំពូលហ្រ្វង់កូហ្វូនីលើកទី២០៕



.j.jpg)

