ឯកឧត្តម ចាន់ ស៊ីណាត អញ្ជើញបើកសិក្ខាសាលាបណ្ដុះបណ្តាលពង្រឹងសមត្ថភាពក្នុងការសរសេរគម្រោង(Concept Note) ដើម្បីទទួលបានហិរញ្ញប្បទានពីដៃគូអភិវឌ្ឍន៍


នៅថ្ងៃព្រហស្បតិ៍ ១៥រោច ខែកត្តិក ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ នៅសណ្ឋាគារសាន់&មូន ឯកឧត្តម ចាន់ ស៊ីណាត រដ្ឋលេខាធិការ ក្នុងនាមតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ដ្រីក្រសួងធនធានទឹក និងឧតុនិយម បានអញ្ជើញជាអធិបតីបើកសិក្ខាសាលាបណ្ដុះបណ្តាលពង្រឹងសមត្ថភាពក្នុងការសរសេរគម្រោង (Concept Note) ដើម្បីស្នើសុំហិរញ្ញប្បទានអាកាសធាតុពីដៃគូអភិវឌ្ឍន៍។

សូមជម្រាបថា សិក្ខាសាលានេះរៀបចំឡើងដោយធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ក្រោមគម្រោងផែនការវិនិយោគសម្របខ្លួនទៅនឹងអាកាសធាតុ(Climate Adaptation Investment Plan Project_CAIP) ដោយមានវត្តមានចូលរួមពីក្រុមការងារបច្ចេកទេសនៃធនាគារអភិវឌ្ឍន៍អាស៊ី ដឹកនាំដោយលោកស្រី Natasha Kuruppu ឯកឧត្តម លោកជំទាវ លោក លោកស្រី តំណាងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ គណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ (គ.ជ.អ.ប.) ព្រមទាំងដៃគូអនុវត្តគម្រោងក្រោមហិរញ្ញប្បទានធនាគារអភិវឌ្ឍន៍អាស៊ីជាច្រើនរូបផងដែរ៕