ថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៥ ឯកឧត្តម សេង ម៉េងហុង រដ្ឋលេខាធិការក្រសួងអធិការកិច្ច និងជានាយកខុទ្ទកាល័យ បានអញ្ជើញចូលរួមធ្វើជាគ្រូឧទ្ទេសក្នុងវគ្គបណ្ដុះបណ្ដាលស្ដីពី “ភាពជាអ្នកដឹកនាំផ្អែកលើទំនុកចិត្ត” ដែលរៀបចំដោយវិទ្យាស្ថានជាតិអធិការកិច្ច ដោយមានការចូលរួមពីសិក្ខាកាមចំនួន៥០នាក់ ដែលជាមន្រ្តីរាជការក្រសួង និងមន្ទីរអធិការកិច្ចរាជធានី/ខេត្ត នៅវិទ្យាស្ថានជាតិអធិការកិច្ច។
ក្នុងវគ្គបណ្ដុះបណ្ដាលនេះដែរ ឯកឧត្តមរដ្ឋលេខាធិការ បានចែករំលែកនូវចំណេះដឹង បទពិសោធ ក៏ដូចជាគំនិតថ្មីៗជាច្រើនដល់សិក្ខាកាមទាំងអស់ដើម្បីជាពុទ្ធិបន្ថែមក្នុងការពង្រឹងសមត្ថភាពសម្រាប់ការដឹកនាំការងារប្រកបដោយប្រសិទ្ធភាពក្នុងការបំពេញមុខងារ តួនាទីភារកិច្ច ស្របតាមយុទ្ធសាស្រ្ត «ព៤ជ៤» របស់ក្រសួងអធិការកិច្ច៕














