ឯកឧត្ដមទេសរដ្ឋមន្រ្តី លី ធុជ ស្នើសុំឱ្យប្រទេសអូទ្រីស ពិចារណាគាំទ្រជាថ្មីដល់វិស័យសកម្មភាពមីនមនុស្សធម៌នៅកម្ពុជា


(ហ្សឺណែវ ប្រទេសស្វីស) ថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២៥ ឯកឧត្តមបណ្ឌិត លី ធុជ ទេសរដ្ឋមន្រ្តី អនុប្រធានទី១ អាជ្ញាធរមីន បានទទួលជំនួបទ្វេភាគីជាមួយ​ លោកស្រី Caroline Worgotter​ ប្រធានអនុសញ្ញាសព្វាវុធនៃក្រសួងការបរទេសអូទ្រីស។

ក្នុង​ជំនួប​នោះ​ ឯកឧត្ដម​ទេសរដ្ឋមន្រ្តី​ លី​ ធុជ​ បាន​ថ្លែង​អំណរគុណ​ដល់​ប្រទេស​អូទ្រីស​ ដែល​ធ្លាប់​បាន​ជួយ​ដល់​វិស័យ​សកម្មភាព​មីន​មនុស្សធម៌​នៅ​កម្ពុជា​ ជាពិសេស​តាមរយៈ​គម្រោង​បោសសម្អាត​មីន​ដើម្បី​លទ្ធផល​ ដំណាក់កាល​ទី២​ (២០១១-២០១៦)។

តាងនាម​ឱ្យ​រាជរដ្ឋាភិបាល​កម្ពុជា​ ឯកឧត្ដម​ទេសរដ្ឋមន្រ្តី​ លី​ ធុជ​ បាន​ស្នើ​សុំឱ្យ​ប្រទេស​អូទ្រីស​ ពិចារណា​គាំទ្រ​ជា​ថ្មី​ដល់​វិស័យ​សកម្មភាព​មីន​មនុស្សធម៌​នៅ​កម្ពុជា​ ដើម្បី​កម្ពុជា​អាច​សម្រេច​បាន​នូវ​ចក្ខុវិស័យ​ “កម្ពុជា​គ្មាន​ផល​ប៉ះពាល់​ដោយ​សារ​មីន​ និង​សំណល់​ជាតិ​ពី​សង្រ្គាម​”។