ឯកអគ្គរាជទូតកម្ពុជាប្រចាំកូរ៉េ នាំយកអំណោយមនុស្សធម៌ជូនកងទ័ពជួរមុខ ដើម្បីលើកទឹកចិត្តកិច្ចការពារបូរណភាពទឹកដី


ឯកឧត្តម ឃួន ផុនរតនៈ ឯកអគ្គរាជទូតវិសាមញ្ញ​ និងពេញសមត្ថភាពនៃកម្ពុជា​ ប្រចាំសាធារណរដ្ឋកូរ៉េ​ និង​លោកជំទាវ ម៉ៅ នរនាថ បាននាំយកអំណោយមនុស្សធម៌ចែកជូនដល់កងទ័ពជួរមុខ ដើម្បីលើកទឹកចិត្ត និងគាំទ្រដល់កិច្ចការពារបូរណភាពទឹកដី។

ពិធីនេះបានធ្វើឡើងនាព្រឹកថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥នេះ ដោយមានការអញ្ជេីញចូលរួមពីសំណាក់​ ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពត និងភរិយា ព្រមទាំងសហការី។

អំណោយដែលបានផ្ដល់ជូន រួមមាន៖ អង្ករ ៤តោន, មី ១០០កេស, ទឹកសុទ្ធ ១០០កេស, ទឹកត្រី ១០០យួរ និងទឹកស៊ីអុីវ​១០០យួរ​ មធ្យោបាយធ្វើដំណើរ៖ ម៉ូតូចំនួន ៥គ្រឿង​។ គ្រឿងឧបភោគបរិភោគ និងសម្ភារប្រើប្រាស់ (២,០១០ ឃីត ក្នុង ៤៧កេស)៖ ក្នុង ១ឃីត រួមមាន៖ អំបុកលីងសាច់ជ្រូកផាត់, បារី, ថ្នាំពេទ្យ, ស្ករគ្រាប់, ត្រសក់ចាវ, ឆៃប៉ូវផ្អែម និងក្រែមលាបរមាស់៕