សម្តេច ឥស្សរវិទេសបញ្ញា ហោ ណាំហុង ឧបត្ថម្ភអំបុកអង្ករស្រូវថ្មី ២តោន ដល់វីរកងទ័ព និង ១តោន ដល់ជនភៀសសឹក នៅខេត្តព្រះវិហារ


សម្តេច ឥស្សរវិទេសបញ្ញា ហោ ណាំហុង ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ បានឧបត្ថម្ភអំបុកអង្ករស្រូវថ្មី ចំនួន ២តោន ដល់វីរកងទ័ពកម្ពុជា និង ១តោនទៀត ដល់ជនភៀសសឹកចំនួន ១០០០គ្រួសារ សរុប ៣តោន នៅខេត្តព្រះវិហារ។ នៅថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២៥ ស្អែកនេះ រដ្ឋបាលខេត្តព្រះវិហារ នឹងចែកអំបុកស្រូវថ្មីទាំងនោះដល់វីរកងទ័ព និងជនភៀសសឹក៕