លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញសំណេះសំណាលសួរសុខទុក្ខ និងចែកអំណោយជូនគ្រួសារវីរកងទ័ពជួរមុខ នៅកោះពេជ្រ


លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត នៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥នេះ បានអញ្ជើញចុះសំណេះសំណាលសួរសុខទុក្ខ និងចែកអំណោយជូនដល់គ្រួសារវីរកងទ័ពជួរមុខ ដែលបានប្រព្រឹត្ដទៅ នៅកោះពេជ្រ។

ក្នុងឱកាសនោះលោកជំទាវបណ្ឌិត បានពាំនាំប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខដ៏ខ្ពង់ខ្ពស់បំផុត និងដោយក្តីបារម្ភបំផុតរបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិតិ្តព្រឹទ្ធបណ្ឌិត ព្រមទាំងសម្តេចធិបតី ហ៊ុន ម៉ាណែត ជូនក្រុមគ្រួសាររបស់វីរកងទ័ពគ្រប់រូប និងថែមទាំងបាននាំយកអំណោយដ៏ថ្លៃថ្លាបំផុតរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិតផ្ទាល់ ប្រគល់ជូនពួកគាត់គ្រប់ៗគ្នា។

ជាមួយនឹងការសំណេះសំណាលដ៏កក់ក្ដៅខាងលើនេះ លោកជំទាវបណ្ឌិតបានសូមថ្លែងអំណរគុណ ចំពោះការលះបង់យ៉ាងធំធេងរបស់វីរកងទ័ព និងសូមជូនពរវីរកងទ័ពមានសុខសុវត្ថិភាព៕