នៅថ្ងៃពុធ ទី៨ ខែមេសា ឆ្នាំ២០២៦ ឯកឧត្តម ជា សុមេធី រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងលោកជំទាវ ជា ផល្គុន ព្រមទាំងថ្នាក់ដឹកនាំក្រសួង ស.អ.យ រួមជាមួយអភិបាលរងរាជធានីភ្នំពេញ និងអាជ្ញាធរមូលដ្ឋាន បានរៀបចំកម្មវិធីសំណេះសំណាល និងពិសាអាហារសាមគ្គីផ្តល់ភាពកក់ក្តៅ និងចែករំលែកក្តីស្រឡាញ់ជាមួយកុមារកំព្រា នៃមណ្ឌលកុមារកំព្រាភ្នំពេញថ្មី មណ្ឌលកុមារកំព្រាកូលាបទី៤ មណ្ឌលអាសហ្វេសុីប កម្ពុជា និងមជ្ឈមណ្ឌលទារកនិងកុមារជាតិ សរុបចំនួន ២៧០នាក់ ក្នុងឱកាសអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ។ ក្នុងឱកាសនេះ យើងខ្ញុំបាននាំយកនូវសម្ភារៈមួយចំនួនប្រគល់ជូនមណ្ឌលរួមមាន ៖ សម្ភារៈប្រើប្រាស់ និងសិក្សាសម្រាប់កុមារ គ្រឿងឧបភោគ បរិភោគ និងថវិការចំនួន ២លានរៀល៕


