ពិធីសំណេះសំណាល និងពិសាអាហារសាមគ្គីផ្តល់ភាពកក់ក្តៅ និងចែករំលែកក្តីស្រឡាញ់ជាមួយកុមារកំព្រា


នៅ​ថ្ងៃពុធ ទី៨ ខែមេសា​ ឆ្នាំ២០២៦ ឯកឧត្តម​ ជា​ សុមេធី​ រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច​ អតីតយុទ្ធជន​ និងយុវនីតិសម្បទា​ និងលោកជំទាវ​ ជា​ ផល្គុន​ ព្រមទាំងថ្នាក់ដឹកនាំក្រសួង​ ស.អ.យ រួមជាមួយអភិបាលរងរាជធានីភ្នំពេញ និងអាជ្ញាធរមូលដ្ឋាន បានរៀបចំកម្មវិធីសំណេះសំណាល និងពិសាអាហារសាមគ្គីផ្តល់ភាពកក់ក្តៅ និងចែករំលែកក្តីស្រឡាញ់ជាមួយកុមារកំព្រា នៃមណ្ឌលកុមារកំព្រាភ្នំពេញថ្មី មណ្ឌលកុមារកំព្រាកូលាប​ទី៤ មណ្ឌលអាសហ្វេសុីប កម្ពុជា និងមជ្ឈមណ្ឌលទារកនិងកុមារជាតិ សរុបចំនួន ២៧០នាក់ ក្នុងឱកាសអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ។ ក្នុងឱកាសនេះ យើងខ្ញុំបាននាំយកនូវសម្ភារៈមួយចំនួនប្រគល់ជូនមណ្ឌលរួមមាន ៖ សម្ភារៈប្រើប្រាស់ និងសិក្សាសម្រាប់កុមារ គ្រឿងឧបភោគ បរិភោគ និងថវិការចំនួន ២លានរៀល៕