ឯកឧត្តមបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត សមាជិកគណៈកម្មាធិការកណ្តាល អនុប្រធានយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល និងជាប្រធានគណៈប្រចាំការនៃគណៈអចិន្ត្រៃយ៍យុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្ដាល បានដឹកនាំកិច្ចប្រជុំតាមប្រព័ន្ធអនឡាញ ជាមួយឯកឧត្ដម អាន់តុន ដេមីដូវ- Anton Denidov ប្រធានយុវជនគណបក្សរុស្ស៊ីរួបរួម ដើម្បីពិភាក្សាអំពីកិច្ចសហប្រតិបត្តិការរវាងយុវជននៃគណបក្សទាំងពីរ។
កិច្ចប្រជុំនេះធ្វើនៅរសៀលថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៦ នៅទីស្នាក់ការកណ្ដាលគណបក្សប្រជាជនកម្ពុជា (វិមាន ៧មករា) ដោយមានការចូលរួមពី លោកអនុប្រធាន លោក លោកស្រី សមាជិក សមាជិកា គណៈប្រចាំការនៃគណៈអចិន្ត្រៃយ៍យុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្ដាល៕




















