វេទិកាទីផ្សារហិរញ្ញវត្ថុសកល ជួយអ្នកដឹកនាំក្នុងវិស័យហិរញ្ញវត្ថុនៅកម្ពុជា ឱ្យទទួលបានទស្សនៈ និងការវិភាគការវិវត្តសំខាន់ៗ នៃទីផ្សារហិរញ្ញវត្ថុអន្តរជាតិដោយផ្ទាល់ពីអ្នកជំនាញផ្នែកហិរញ្ញវត្ថុ


ធនាគារជាតិនៃកម្ពុជា បានរៀបចំកម្មវិធី សម្រាប់វេទិកាទីផ្សារហិរញ្ញវត្ថុសកល ក្រោមប្រធានបទ «ដំណើរឆ្លងកាត់ភាពចលាចលនៃទីផ្សារ៖ ការវាយតម្លៃហានិភ័យឡើងវិញ និងកាលានុវត្តភាពវិនិយោគ» ដើម្បីឲ្យអ្នកដឹកនាំ ក្នុងវិស័យហិរញ្ញវត្ថុនៅកម្ពុជា អាចទទួលបានទស្សនៈ និងការវិភាគអំពីការវិវត្តសំខាន់ៗ នៃទីផ្សារហិរញ្ញវត្ថុអន្តរជាតិ ដោយផ្ទាល់ពីអ្នកជំនាញផ្នែកហិរញ្ញវត្ថុ ឈានមុខលើទីផ្សារហិរញ្ញវត្ថុសកល។

វេទិកានេះរៀបចំឡើងក្រោមការចូលរួមពីលោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាលធនាគារជាតិនៃកម្ពុជា នៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៦ នៅរាជធានីភ្នំពេញ។

គោលបំណងនៃវេទិកានេះ គឺបង្កើតឡើងសម្រាប់អ្នកដឹកនាំក្នុងវិស័យហិរញ្ញវត្ថុនៅកម្ពុជា អាចទទួលបានទស្សនៈ និងការវិភាគអំពីការវិវត្តសំខាន់ៗ នៃទីផ្សារហិរញ្ញវត្ថុអន្តរជាតិ ដោយផ្ទាល់ពីអ្នកជំនាញផ្នែកហិរញ្ញវត្ថុ ឈានមុខលើទីផ្សារហិរញ្ញវត្ថុសកល។

ខណៈដែលស្ថានភាព និងការវិវត្តនៅលើសកលលោក មានឥទ្ធិពលលើស្ថានភាពហិរញ្ញវត្ថុរបស់កម្ពុជាផងដែរ ការតាមដាន និងយល់ដឹងអំពីការវិវត្តទាំងនេះ នឹងជួយឱ្យអ្នកចូលរួមទទួលបានការវិភាគស៊ីជម្រៅ ដើម្បីធ្វើការសម្រេចចិត្តផ្នែកហិរញ្ញវត្ថុ របស់ស្ថាប័នឱ្យកាន់តែ មានប្រសិទ្ធភាព។

វេទិកានេះមានការធ្វើបទឧទេ្ទសនាម និងកិច្ចពិភាក្សាដោយវាគ្មិនរបស់ធនាគារជាតិនៃកម្ពុជា និង ក្រុមហ៊ុនគ្រប់គ្រងទ្រព្យសកម្មឈានមុខ រួមមាន BNP Paribas Asset Management, J.P. Morgan Asset Management និង BNY Investments៕