សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីសម្ពោធដាក់អោយប្រើប្រាស់ជាផ្លូវការឧបដ្ឋានសាលា សាលាពុទ្ធិកបឋមសិក្សា ហេង សំរិន ពញាក្រែក និងសមិទ្ធផលនានានៅវត្តមង្គលនិវេសន៍ ហៅវត្តកណ្ដោលជ្រុំ ស្ថិតនៅឃុំកណ្ដោលជ្រុំ ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ។ ក្នុងពិធីនេះក៏មានការអញ្ជើញចូលរួមពីសមាជិកព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាល ប្រធានគណបក្សខេត្ត អភិបាល អភិបាលរងខេត្ត មន្ត្រីរាជការ កងកំលាំងប្រដាប់អាវុធ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងប្រជាពលរដ្ឋសរុបប្រមាណ ៤.០០០ នាក់ ។
ថ្ងៃអាទិត្យ ២កើត ខែចេត្រ ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី ១៨ ខែមីនា ឆ្នាំ ២០១៨
សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន អញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីសម្ពោធដាក់អោយប្រើប្រាស់ជាផ្លូវការឧបដ្ឋានសាលា សាលាពុទ្ធិកបឋមសិក្សា ហេង សំរិន ពញាក្រែក និងសមិទ្ធផលនានានៅវត្តមង្គលនិវេសន៍
