សម្ដេចអគ្គមហាពញាចក្រី​ ហេង​ សំរិន អញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីសម្ពោធដាក់អោយប្រើប្រាស់ជាផ្លូវការឧបដ្ឋានសាលា​ សាលាពុទ្ធិកបឋមសិក្សា​ ហេង​ សំរិន​ ពញាក្រែក​ និងសមិទ្ធផលនានានៅវត្តមង្គលនិវេសន៍

29812

សម្ដេចអគ្គមហាពញាចក្រី​ ហេង​ សំរិន​ ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា​ បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីសម្ពោធដាក់អោយប្រើប្រាស់ជាផ្លូវការឧបដ្ឋានសាលា​ សាលាពុទ្ធិកបឋមសិក្សា​ ហេង​ សំរិន​ ពញាក្រែក​ និងសមិទ្ធផលនានានៅវត្តមង្គលនិវេសន៍​ ហៅវត្តកណ្ដោលជ្រុំ​ ស្ថិតនៅឃុំកណ្ដោលជ្រុំ​ ស្រុកពញាក្រែក​ ខេត្តត្បូងឃ្មុំ​ ។ ក្នុងពិធីនេះក៏មានការអញ្ជើញចូលរួមពីសមាជិកព្រឹទ្ធសភា​ រដ្ឋសភា​ រាជរដ្ឋាភិបាល​ ប្រធានគណបក្សខេត្ត​ អភិបាល​ អភិបាលរងខេត្ត​ មន្ត្រីរាជការ​ កងកំលាំងប្រដាប់អាវុធ​ លោកគ្រូ​ អ្នកគ្រូ​ សិស្សានុសិស្ស​ និងប្រជាពលរដ្ឋសរុបប្រមាណ​ ៤.០០០​ នាក់​ ។
ថ្ងៃអាទិត្យ​ ២​កើត​ ខែចេត្រ​ ឆ្នាំរកា​ នព្វស័ក​ ព.ស​ ២៥៦១​ ត្រូវនឹងថ្ងៃទី​ ១៨​ ខែមីនា​ ឆ្នាំ​ ២០១៨

 29811

 29812

 29814

 29813

 29810