សកម្មភាពនៃកិច្ចដំណើរការកែលំអ និងថែទាំប្រព័ន្ធស្រោចស្រពទំនប់អាងទឹក ភូមិអូរ ស្ថិតក្នុងឃុំត្រពាំងរាំង ស្រុកជុំគិរី ខេត្តកំពត ដែលរួមមាន ទំនប់អាងទឹកប្រវែង ៩១១ ម ប្រឡាយមេ ២ ខ្សែ សរុបប្រវែង ៣.៩៤១ ម ប្រឡាយរង ៣ ខ្សែ ប្រវែង ៤.០៦១ ម និងផ្លូវលំចូលរួមទំនប់ប្រវែង ២.៥៦០ ម ។ ប្រព័ន្ធនេះ មានលទ្ធភាពស្រោចស្រពលើផ្ទៃដីស្រូវវស្សា ចំនួន ៤០០ ហិកតា និងស្រូវប្រាំង ចំនួន ៣៥ ហិកតា ។
សកម្មភាពនៃកិច្ចដំណើរការកែលំអ និងថែទាំប្រព័ន្ធស្រោចស្រពទំនប់អាងទឹក ភូមិអូរ ក្នុងស្រុកជុំគិរី ខេត្តកំពត
