ថ្ងៃអង្គារ ៨រោច ខែភទ្របទ ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី ០២ ខែតុលា ឆ្នាំ ២០១៨ មន្ត្រីជំនាញរបស់នាយកដ្ឋានធារាសាស្រ្តកសិកម្ម នៃក្រសួងធនធានទឹក និងឧតុនិយម បានសហការជាមួយមន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពង់ធំ បានចុះត្រួតពិនិត្យ និងវាយតម្លៃការងារកែលំអ និងថែទាំប្រចាំប្រពន្ធ័ធារាសាស្ត្រ ចំនួន១០ កន្លែង (ជំហានទី ២) ក្នុងខេត្តកំពង់ធំ ។ ប្រព័ន្ធធារាសាស្ត្រ ទាំង ១០ កន្លែង ខាងលើ មាន ៖
១. ប្រពន្ធ័ធារាសាស្ត្រ ដំបូកយួន ស្ថិតក្នុងឃុំពង្រ ស្រុកបារាយណ៍ ។
២. ប្រពន្ធ័ធារាសាស្រ្ត ស្រឡៅ ស្ថិតក្នុងឃុំស្រឡៅ ស្រុកបារាយណ៍ ។
៣. ប្រពន្ធ័ធារាស្ត្រ ហ៊ុន សែន បារាយណ៍ ស្ថិតក្នុងឃុំបារាយណ៍ ស្រុកបារាយណ៍ ។
៤. ប្រពន្ធ័ធារាសាស្ត្រ បឹងត្បូង ស្ថិតក្នុងឃុំបឹង ស្រុកបារាយណ៍ ។
៥. ប្រពន្ធ័ធារាសាស្ត្រ ស្ទឹងជីនិត ស្ថិតក្នុងស្រុកសន្ទុក ។
៦. ប្រពន្ធ័ធារាសាស្ត្រ ទំនប់អូរអន្សាល ស្ថិតក្នុងឃុំកំពង់ស្វាយ ស្រុកកំពង់ស្វាយ ។
៧. ប្រពន្ធ័ធារាសាស្ត្រ ទំនប់អូរអ្នកតាកែ ស្ថិតក្នុងឃុំតាំងក្រសៅ ស្រុកប្រាសាទសំបូរ ។
៨. ប្រពន្ធ័ធារាសាស្ត្រ ទំនប់ក្រហម ក ស្ថិតក្នុងឃុំឈើទាល ស្រុកសណ្តាន់ ។
៩. ប្រពន្ធ័ធារាសាស្ត្រ ទំនប់បឹងខ្វែក ស្ថិតក្នុងឃុំឈើទាល ស្រុកសណ្តាន់ ។
១០. ប្រពន្ធ័ធារាសាស្ត្រ ទំនប់អូរត្នោត ស្ថិតក្នុងឃុំងន ស្រុកសណ្តាន់ ។