មន្ត្រីជំនាញរបស់នាយកដ្ឋានធារាសាស្រ្តកសិកម្ម នៃក្រសួងធនធានទឹក និងឧតុនិយម បានចុះត្រួតពិនិត្យ និងវាយតម្លៃការងារកែលំអ និងថែទាំប្រចាំប្រពន្ធ័ធារាសាស្ត្រ ចំនួន១០ កន្លែង ក្នុងខេត្តកំពង់ធំ


ថ្ងៃអង្គារ ៨រោច ខែភទ្របទ ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី ០២ ខែតុលា ឆ្នាំ ២០១៨ មន្ត្រីជំនាញរបស់នាយកដ្ឋានធារាសាស្រ្តកសិកម្ម នៃក្រសួងធនធានទឹក និងឧតុនិយម បានសហការជាមួយមន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពង់ធំ បានចុះត្រួតពិនិត្យ និងវាយតម្លៃការងារកែលំអ និងថែទាំប្រចាំប្រពន្ធ័ធារាសាស្ត្រ ចំនួន១០ កន្លែង (ជំហានទី ២) ក្នុងខេត្តកំពង់ធំ ។ ប្រព័ន្ធធារាសាស្ត្រ ទាំង ១០ កន្លែង ខាងលើ មាន ៖
១. ប្រពន្ធ័ធារាសាស្ត្រ ដំបូកយួន ស្ថិតក្នុងឃុំពង្រ ស្រុកបារាយណ៍ ។
២. ប្រពន្ធ័ធារាសាស្រ្ត ស្រឡៅ ស្ថិតក្នុងឃុំស្រឡៅ ស្រុកបារាយណ៍ ។
៣. ប្រពន្ធ័ធារាស្ត្រ ហ៊ុន សែន បារាយណ៍ ស្ថិតក្នុងឃុំបារាយណ៍ ស្រុកបារាយណ៍ ។
៤. ប្រពន្ធ័ធារាសាស្ត្រ បឹងត្បូង ស្ថិតក្នុងឃុំបឹង ស្រុកបារាយណ៍ ។
៥. ប្រពន្ធ័ធារាសាស្ត្រ ស្ទឹងជីនិត ស្ថិតក្នុងស្រុកសន្ទុក ។
៦. ប្រពន្ធ័ធារាសាស្ត្រ ទំនប់អូរអន្សាល ស្ថិតក្នុងឃុំកំពង់ស្វាយ ស្រុកកំពង់ស្វាយ ។
៧. ប្រពន្ធ័ធារាសាស្ត្រ ទំនប់អូរអ្នកតាកែ ស្ថិតក្នុងឃុំតាំងក្រសៅ ស្រុកប្រាសាទសំបូរ ។
៨. ប្រពន្ធ័ធារាសាស្ត្រ ទំនប់ក្រហម ក ស្ថិតក្នុងឃុំឈើទាល ស្រុកសណ្តាន់ ។
៩. ប្រពន្ធ័ធារាសាស្ត្រ ទំនប់បឹងខ្វែក ស្ថិតក្នុងឃុំឈើទាល ស្រុកសណ្តាន់ ។
១០. ប្រពន្ធ័ធារាសាស្ត្រ ទំនប់អូរត្នោត ស្ថិតក្នុងឃុំងន ស្រុកសណ្តាន់ ។