ព្រឹកនេះ​ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជាដែលចប់អាណត្តិការងារ ចូលជំរាបលាសម្តេចតេជោ ហ៊ុន សែន នៅវិមានសន្តិភាព


សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា នៅថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ អនុញ្ញាតឲ្យលោក វីលៀម ហ៊ីដ (William Heidt) ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា ដែលចប់អាណត្តិការងារ ចូលជួបជំរាបលានៅវិមានសន្តិភាព។

នៅព្រឹកថ្ងៃដដែលនេះ​ សម្តេចតេជោនាយករដ្ឋមន្ត្រី ក៏នឹងអនុញ្ញាតឲ្យ​ឯកអគ្គរដ្ឋទូតសាធារណរដ្ឋ​​ប្រជាធិបតេយ្យ​ប្រជាមានិត​ឡាវ លោក អ៉ឹមផាយ គីនដាវង្ស (Amphay Kindavong) ចូលជួបសម្តែងការគួរសមផងដែរ៕