ប៉ៃលិន៖ ឯកឧត្តម ហែម ឬទ្ធី អភិបាលរងខេត្ត ក្នុងនាម ឯកឧត្តម ផាន់ ចាន់ធុល អភិបាលខេត្តប៉ៃលិន បានប្រគល់លិខិតថ្លែងអំណរគុណដល់ក្រុមគ្រូពេទ្យស្ម័គ្រចិត្តផ្នែកមាត់ធ្មេញប្រទេសកូរ៉េ (KWDA) និងក្រុមចលនាយុវជនកម្ពុជា ក១៥៧ សាខាប្រចាំខេត្ត ដែលបានសហការជាមួយមន្ទីរពេទ្យបង្អែកខេត្ត ធ្វើការពិនិត្យ និងព្យាបាលសុខភាពមាត់-ធ្មេញ ជូនប្រជាពលរដ្ឋក្នុងខេត្តប៉ៃលិន ដែលមានបញ្ហាមាត់ធ្មេញ ដោយឥតគិតថ្លៃ នៅមន្ទីរពេទ្យបង្អែកខេត្តប៉ៃលិន ថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០១៨