ឯកឧត្តម ប៊ុន ហ៊ាន បានបន្តចុះពិនិត្យការងារបូមទឹកសង្គ្រោះស្រូវប្រាំងប្រដេញទឹក


ឯកឧត្តម ប៊ុន ហ៊ាន រដ្ឋលេខាធិការក្រសួងធនធានទឹក និងឧតុនិយម អមដំណើរដោយមន្ត្រីបច្ចេកទេសក្រសួង បានបន្តចុះពិនិត្យការងារបូមទឹកសង្គ្រោះស្រូវប្រាំងប្រដេញទឹក មួយកន្លែង ស្ថិតនៅភូមិតាប៉ោង ឃុំកំពង់ស្វាយ ស្រុកកំពង់ស្វាយ ដែលកំពុងជួបប្រទះការខ្វះខាតទឹកលើផ្ទៃដីស្រូវចំនួន ២៧០ ហិកតា ។

មកទល់ពេលនេះ មន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពង់ធំ បានសង្គ្រោះផ្ទៃដីបានចំនួន ៩០ ហិកតា លើផ្ទៃដីសរុបចំនួន ២៧០ហិកតា និងបានដំឡើងម៉ាសុីនបូមទឹកចល័ត ០១ គ្រឿង និងម៉ាសុីនបូមទឹកបណ្តែត ០១ គ្រឿង សម្រាប់ការងារអន្តរាគមន៍សង្គ្រោះស្រូវដែលខ្វះខាតទឹកខាងលើ ។