លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាល
ខេត្ដកោះកុង បានអញ្ជើញស្វាគមន៍ ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាប្រធាន គណ:កម្មការអន្តរក្រសួង ក្នុងកិច្ចប្រជុំពិភាក្សាការងាររៀបចំពិធីបុណ្យសមុទ្រលើកទី៧ ជុំទី២ ឆ្នាំ២០១៨។
លោកជំទាវ បានថ្លែងអំណរគុណ ឯកឧត្តម លោកជំទាវ ជាប្រតិភូគណ:កម្មការអន្តរក្រសួង ឯកឧត្តម លោក លោកស្រី ក្រុមការងារថ្នាក់ខេត្ត ក្រុង ស្រុក និងមន្ទីរ អង្គភាពពាក់ព័ន្ធ ក្នុងខេត្តកោះកុង ដែលបានខិតខំបំពេញការងារស្របតាមតួនាទី ភារៈកិច្ចរៀងៗ ដើម្បីអោយការងារបានសម្រេចតាមផែនការ ដែលបានគ្រោងទុក ព្រមទាំងគាំទ្រ ជម្រុញ និងសហការប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ធ្វើយ៉ាងណាអោយពិធីបុណ្យនាពេលខាងមុខសម្រេចតាមការរំពឹងទុក៕
ថ្ងៃអាទិត្យ ៣ រោច ខែកត្តិក ឆ្នាំច សំរឹទ្ធិស័ក ពុទ្ធសករាជ ២៥៦២ ត្រូវនឹងថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៨ ។