ឯកឧត្តម អ៊ុក ប៊ុនឈឿន បានអញ្ជើញជាអិបតីភាពក្នុងកិច្ចប្រជុំបើកទូលាយរវាងគណៈកម្មការនានាព្រឹទ្ធសភាជាមួយនឹងតំណាងរាជរដ្ឋាភិបាល


នាព្រឹកថ្ងៃអង្គារ ៥រោច ខែកត្តិក ឆ្នាំច​ សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៨ ឯកឧត្តម អ៊ុក ប៊ុនឈឿន ប្រធានគណៈកម្មការទី៦ព្រឹទ្ធសភា បានអញ្ជើញជាអិបតីភាពក្នុងកិច្ចប្រជុំបើកទូលាយរវាងគណៈកម្មការនានាព្រឹទ្ធសភាជាមួយនឹងតំណាងរាជរដ្ឋាភិបាល ដឹកនាំដោយឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត​ ប៊ិន​ ឈិន​ ឧបនាយករដ្ឋមន្ត្រីប្រចាំការ​ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី ដើម្បីពិនិត្យសិក្សាលើសេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើសន្ធិសញ្ញាស្តីពីបត្យាប័នរវាងព្រះរាជាណាចក្រកម្ពុជា​ និងសហព័ន្ធរុស្ស៊ី​ នៅសាលប្រជុំពិសេសព្រឹទ្ធសភា៕