នៅថ្ងៃអាទិត្យ ៣រោច ខែកត្តិក ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៨
ឯកឧត្តម គុយ ម៉ារិនឌី អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងប្រតិភូ
បានចុះពិនិត្យការបូមទឹកអន្តរាគមន៍ជួយសង្គ្រោះស្រូវដែលកំពុងខ្វះខាតទឹកស្រោចស្រពនៅ ឃុំបឹងព្រួល ស្រុកត្បូងឃ្មុំ។ មន្ទីរកសិកម្ម បានបញ្ជូនម៉ាស៊ីនបូមទឹក២គ្រឿង ទុយោទន់ ៤០០ម៉ែត្រ ដល់ក្រុមប្រឹក្សាឃុំបូមទឹករយៈពេល៥ថ្ងៃមក ហើយ តែស្រោចស្រពបានប្រមាណ ៣០%នៃផ្ទៃដី ៩១ហិកតាប៉ុណ្ណោះ ព្រោះទំហំក្បាលបូមតូចពេក ហើយម៉ាស៊ីនបូមដាក់ស្រែ ៥-៦គ្រឿង ច្រើនជាម៉ាស៊ីនអន្តរាគមន៍(២គ្រឿង)។ មន្ទីរនឹងបន្តពិភាក្សាជាមួយអាជ្ញាមូលដ្ឋានរកលទ្ធភាពបូម ទឹកសង្គ្រោះស្រូវ។