រាជធានីភ្នំពេញ៖ ប្រតិភូក្រសួងអប់រំ យុវជន និងកីឡា បានចុះពិនិត្យការបង្រៀន និងរៀននៅតាមបន្ទប់រៀននៅសាលាជំនាន់ថ្មីនៃវិទ្យាល័យព្រែកលៀប ដើម្បីពិនិត្យ និងវាយតម្លៃវឌ្ឍនភាពការងារ នៃការអនុវត្តកម្មវិធីសាលាជំនាន់ថ្មី ដើម្បីធានាបានថា ការអនុវត្តកម្មវិធីនេះដំណើរការទៅប្រកបដោយប្រសិទ្ធភាព ចូលរួមជំរុញគុណភាពអប់រំនៅកម្ពុជាកាន់តែប្រសើរ។
កម្មវិធីនេះដឹកនាំដោយឯកឧត្ដមបណ្ឌិតសភាចារ្យ ហង់ ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា អមដំណើរដោយថ្នាក់ដឹកនាំក្រសួងអប់រំ យុវជន និងកីឡាជាច្រើនរួប ដោយប្រព្រឹត្តទៅនារសៀលថ្ងៃចន្ទ ៤រោច ខែកត្តិក ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ នៅវិទ្យាល័យព្រែកលាប។ បន្ទាប់ពីការចុះពិនិត្យការបង្រៀន និងរៀន ឯកឧត្តមបណ្ឌិត ក៏បានដឹកនាំកិច្ចប្រជុំដើម្បីវាយតម្លៃ បូកសរុបលទ្ធផលការងារគ្រប់គ្រង និងបុគ្គលិកនៃសាលាជំនាន់ថ្មី ព្រមទាំងការងាររបស់ក្រសួងអប់រំ យុវជន និងកីឡា៕