អភិបាលខេត្តត្បូងឃ្មុំ បើកកិច្ចប្រជុំរៀបចំផែនការ ការពារសន្តិសុខ សណ្តាប់ធ្នាប់និងសុវត្ថិភាព នៅតាមដងផ្លូវក្នុងភូមិសាស្ត្រខេត្តត្បូងឃ្មុំ


អភិបាលខេត្តត្បូងឃ្មុំ បើកកិច្ចប្រជុំរៀបចំផែនការ ការពារសន្តិសុខ សណ្តាប់ធ្នាប់និងសុវត្ថិភាព នៅតាមដងផ្លូវក្នុងភូមិសាស្ត្រខេត្តត្បូងឃ្មុំ ក្នុងព្រឹត្តិការណ៍ ការដើរ៤០គីឡូម៉ែត្រ ទៅកាន់ប្រវត្តិសាស្ត្រ និងពិធីខួបអនុស្សាវរីយន៍២ធ្នូ លើកទី៤០ ឆ្នាំ១៩៧៨-២០១៨

កិច្ចប្រជុំនេះធ្វើឡើងនៅសាលប្រជុំសាលាខេត្តត្បូងឃ្មុំ នារសៀលថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ ដោយមានការចូលរួមពី អភិបាលរងខេត្ត នាយក-នាយករងរដ្ឋបាលសាលាខេត្ត កងកម្លាំងប្រដាប់អាវុធទាំង៣ប្រភេទ អភិបាលក្រុងស្រុក ថ្នាក់ដឹកនាំមន្ទីរជុំវិញខេត្ត សសយក និងមន្ត្រីសាលាខេត្តដែលពាក់ព័ន្ធ។